ព័ត៌មានជាតិ

លោក គឹម សុខ៖ អតីតមន្រ្តីជាន់ខ្ពស់ CNRP នៅតែស្រែកលំៗពីក្រៅប្រទេស

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍នយោបាយលោក គឹម សុខ បានដៀមដាមចំៗទៅលើក្រុមអតីត មន្រ្តីគណបក្សសង្រ្គោះជាតិ (CNRP)ថា បានត្រឹមតែស្រែកលំៗ និងល្វើយពីក្រៅប្រទេសមក តែមិនព្រមមករួមកំលាំងក្នុងស្រុក។

លោកលើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា “មន្ត្រីជាន់ខ្ពស់នៃ CNRP មិននាំគ្នាចូលធ្វើសកម្មភាពក្នុងស្រុក ក្នុងកម្លាំងរួបរួម ហើយនៅតែឆ្លើយតប សើៗល្វើយៗលំៗពីក្រៅដូចសព្វថ្ងៃ” ។

ជាមួយគ្នានេះ លោកថា សហគមន៍អន្តរជាតិ ទាំងអង្គការសហប្រជាជាតិUN, សហរដ្ឋអាមេរិក , សហភាពអឺរ៉ុប , ជប៉ុន…ក៏នៅតែបង្ហាញប្រតិកម្ម ស្ទើរៗដូចបច្ចុប្បន្ន។

លោកបន្តថា “បើនៅតែចឹង កម្ពុជានឹងធ្លាក់ក្នុងស្ថានភាព គ្រប់គ្រងបែបប៉ុលពត ៥០%+ របបយួន/ចិន ៥០%” ៕

To Top