ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទសវៀតណាម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានសហការជាមួយ សាកលវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្តថៃប៊ិញ បញ្ជូននិសិ្សតកម្ពុជា ២៩ នាក់ ដែលបានបញ្ចប់ការសិក្សាត្រឡប់ ទៅកម្ពុជាពីព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយ ទៅកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ និងបន្តដំណើរឆ្ពោះទៅកាន់កម្ពុជា តាមច្រកទ្វារព្រំដែន អន្តរជាតិបាវិត-ម៉ុកបាយ ។ នេះបើយោងតាម ស្ថានទូតកម្ពុជា ប្រចាំវៀតណាម ៕

