ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌ មានពីដំណើរការនិងនីតិវិធី គម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច-មធ្យម

ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បាននិងកំពុងរៀបចំ សន្និសីទសារព័ត៌មានស្តីពី ដំណើរការ និងនីតិវិធីនៃ គម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME)” នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី ។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសា ធារណជន ឲ្យបានយល់ច្បាស់ពីដំណើរការ ក៏ដូចជា នីតិវិធីពាក់ព័ន្ធនានា នៃគម្រោងហិរញ្ញប្បទាន ទ្រទ្រង់សហគ្រាសធុនតូន និងមធ្យមដើម្បីទទួល បានឥណទាន មានការប្រាក់ទាប សម្រាប់ជំរុញបន្ថែមដល់ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមឲ្យមាន លទ្ធភាពគ្រប់គ្រាន់ ចូលរួមវិភាគទានដល់កំណើន សេដ្ឋកិច្ច បង្កើតការងារ និងចំណូលជាក់ស្តែង របស់ប្រជាពលរដ្ឋ បំពេញតម្រូវការ ក្នុងស្រុក ដែលជាកត្តាស្នូល ដើម្បីលើកកម្ពស់ សក្តានុពលសេដ្ឋកិច្ចជាតិ។

វាគ្មិនអញ្ជើញចូលរួម មកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ត ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ៕

To Top