កំពង់ចាម ៖ ពិតជាចៃដន្យ និងមានការភ្ញាក់ផ្អើល ដល់បុគ្គលិកបម្រើការងារ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តកំពង់ចាម ដោយសារតែមានឥន្ទធនូ រំលេចខ្លួនកោងជុំវិញ បរិវេណនៃអាគារទាំងបួន របស់សាកលវិទ្យាល័យនេះ ។
តាមអ្នកស្រី ចន្ថា ជាបុគ្គលិកបម្រើការងារ នៅក្នុងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា នាល្ងាចថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២០ បុគ្គលិកជាច្រើននាក់ បានប្រទះឃើញមានឥន្ទធនូ បានបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត ហើយមានរង្វង់ព័ទ្ធកោងជុំវិញ គ្របដណ្ដប់ លើបរិវេណ នៃអាគារទាំងបួន របស់សាខាសកលវិទ្យាល័យតែម្តង។
អ្នកស្រីឲ្យដឹងទៀតថា ទិដ្ឋភាពបែបនេះពិតជាកម្របានឃើញណាស់ ដែល ឥន្ទធនូ បានគ្របពីលើអគារសិក្សារបស់ សាកលវិទ្យាល័យ UME កំពង់ចាម ទាំងបួនអគារ ។ ម្យ៉ាងទៀតរូបអ្នកស្រីក៏ដូចជាបុគ្គលិកដទៃទៀត បានសង្ឃឹមយ៉ាងមុតមាំថា រឿងចប្លែកនេះពិតជានាំលាភ នាំសំណាងមកអោយពួកទាំងអស់ គ្នាមិនខាន។
បើតាមនិស្សិតដែលសិក្សា នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខាខេត្តកំពង់ចាម បានរៀបរាប់ឲ្យដឹងដែរថា សាកលវិទ្យាល័យមួយនេះ មាននិស្សិតជាច្រើន ចូលសិក្សានៅទីនោះ ដោយពួកគាត់យល់ឃើញថា នៅសាកលវិទ្យាល័យនេះមានទីធ្លាធំទូលាយ មានម្លប់ត្រជាក់ អមទៅដោយសម្រស់ដើមឈើ ពណ៌បៃតង និងមានគ្រូជំនាញទាំងខ្មែរ និងបរទេស មិនចាំបាច់ត្រូវទៅសិក្សានៅភ្នំពេញនោះទេ ។