ភ្នំពេញ៖ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃកម្ពុជា លោក តាំង កក់ និងលោក ទុំ ប៉ែនវិរៈវិទូ ប្រធានក្រុមនិពន្ធ និងចងក្រងសៀវភៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងជូនភៅពីរក្បាលដែលមានចំណងជើងថា “ហ៊ុន សែន កម្ពុជា” និង១ក្បាលទៀត សរសេរជាភាសារចិន រៀបរាប់អំពីប្រវត្តិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនកងទ័ព នៅកងពលតូចដឹកជញ្ជូនលេខ៩៩។
នៅចំពោះមុខឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងមេបញ្ជាការការរង នាយទាហាន នាយទាហានរង និងពលទាហានលោក តាំង កក់ និងលោក ទុំ ប៉ែនវិរៈវិទូ បានលើកឡើងអំពីប្រវត្តិ ដឹកនាំរបស់សម្តេចតេជោ និងបទពិសោធន៍ការងារ មួយចំនួនទាំងថ្នាក់ជាតិ និងអន្តរជាតិជូនដល់បងប្អូនកងទ័ព ដើម្បីទុក្ខជាបទពិសោធន៍ និងជាមេរៀនប្រវត្តិសាស្ត្រ ដែលត្រូវតែចងចាំ និងរៀនសូត្រតាមគំរូវិរៈភាពនេះ ជាមួយគ្នានោះដែឯកឧត្តមទាំងពីរ ក៏បានលើកឡើងពីការខិតខំ ប្រឹងប្រែងរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនគិតពីការនឿយហត់ ដើម្បីតែបុព្វហេតុមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងសង្គមជាតិ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក តាំង កក់ និងលោក ទុំ ប៉ែនវិរៈវិទូ ក៏បានជួយឧបត្ថម្ភថវិកា ២០០០ដុល្លារ ដល់កងពលតូចដឹកជញជូនលេខ៩៩ ដើម្បីចែនជូនដល់បងប្អូនកងទ័ព និងប្រើប្រាស់ផ្ទាល់ក្នុងអង្គភាព ៕













