ភ្នំពេញ៖ លោក រ៉ុង ឈុន ប្រធានក្រុមប្រឹក្សាឃ្លាំកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធបទល្មេីសជាក់ស្តែង ញុះញងឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ជុំវិញបញ្ហាព្រំដែនកម្ពុជា បន្ទាប់គណៈកម្មាធិការព្រំដែនចេញសេចក្តីថ្លែងការណ៍ តបទៅនឹងលោក រ៉ុង ឈុន។
លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្បាបន្ថែម ជុំវិញសេចក្តីរាយការណ៍នានាពីការឃាត់ខ្លួននេះ។
