ព័ត៌មានជាតិ

ឧកញ៉ា​ ទៀ​ វិចិត្រ ឧបត្ថ​ម្ភ សម្ភារៈ និងថវិកា ដល់ប្រជាការពារ សង្កាត់លេខ៣ ក្នុងការរក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ កម្លាំងប្រជាការពារចំនួន ១៦២នាក់ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលបាន​ នូវវិទ្យុទាក់ទងម្នាក់មួយ ខោអាវមួយសម្រាប់ ថវិកា ៨ម៉ឺនរៀល ជាការលើកទឹកចិត្ត ពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមអូរបី និងជាប្រធានសមាគម ទេសចរណ៍ ខេត្តព្រះសីហនុ សម្រាប់ឲ្យប្រើប្រាស់​ និងបំពេញ ភារៈកិច្ច រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។

ពិធីប្រគល់ជូននេះ ធ្វើឡើងតាមរយៈ អ្នកតំណាងរបស់លោកឧកញ៉ា ទៀ វិចិត្រ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលាសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ជាការឆ្លើយតប នៅក្នុងឱកាសនោះ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ តំណាងឱ្យបងប្អូន កងកម្លាំងប្រជាការពារ ទាំង ១៦២នាក់ បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានយកចិត្តទុកដាក់ និងបានឧបត្ថម្ភ នូវសម្ភារៈ ថវិកា សម្រាប់ចែកជូន ដល់បងប្អូន ប្រជាការពារ ដែលពួកគាត់បាននិងកំពុង បម្រើការងារនៅក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជាមួយនឹងអាជ្ញាធរ សង្កាត់លេខ៣។

ដោយមើលឃើញ ពីការខិតខំរបស់បងប្អូន កម្លាំងប្រជាការពារ ក្នុងការរក្សាសន្តិសុខ ជាមួយរដ្ឋបាលប៉ុស្តិ ជូនបងប្អូននៅក្នុងមូលដ្ឋាន និងមានការខ្វះខាត នូវសម្ភារៈប្រើប្រាស់ ក្នុងការទំនាក់ទំនងនោះ ទើបលោកឧកញ៉ា ជួយឧបត្ថម្ភ ទៅដល់ពួកគាត់នាពេលនេះ។

អាជ្ញាធរសង្កាត់ ក៏បានកោតសរសើរចំពោះ ទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា ដែលផ្តល់នៅ សំលៀកបំពាក់ វិទ្យុទាក់ទងសម្រាប់ ប្រើប្រាស់និងថវិការ ជូនបងប្អូនកម្លាំងការពារ ជាការលើកទឹកចិត្ត ដល់ពួកគាត់ ដែលបានយកកម្លាំងកាយចិត្ត ស្មារតី ដូចនេះ ក្នុងនាមអាជ្ញាធរសង្កាត់ និងយកសម្ភារៈទាំងអស់នេះ ប្រគល់ជូន បងប្អូនប្រជាការពារ យកទៅប្រើប្រាស់ ឲ្យចំគោលដៅ និងមានប្រសិទ្ធភាព ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

ជាមួយគ្នានោះដែរ រដ្ឋបាលក្រុងព្រះសីហនុ​ បានប្រគល់លិខិតសរសើរ​ និងថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដែលបានផ្ដល់នូវសម្ភារៈ សម្លៀកបំពាក់ និងថវិកា ជូនដល់កម្លាំងប្រជាការពារ ស្ថិតក្នុងសង្កាត់លេខ៣ និងជូនពរឲ្យលោកឧកញ៉ា មានសុខភាពល្អ និងទទួលជោគជ័យ គ្រប់ភារកិច្ច៕

To Top