កំពង់ចាម ៖ សាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ ២០២០ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍ វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ប្រតិភូជាន់ខ្ពស់ ជាច្រើនរូបទៀត ។
ក្នុងឱកាសនោះ លោកឧ.ប យឹម ឆៃលីបានមានប្រសាសន៍ថា សាលប្រជុំសសរ១០០ សម្ដេចតេជោ ខេត្តកំពង់ចាម ដែលសាងសង់ នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ត្រូវបានកសាងឡើង ដោយក្រុមការងារ គណៈកម្មាធិការកណ្ដាល និងក្រុមការងារ ខេត្តកំពង់ចាម ដើម្បីអបអរសាទរ ដែលគណបក្សប្រជាជន ទទួលបានសម្លេងឆ្នោត១០ កៅអី លើ ១០ កៅអី ក្នុងអាណត្តិបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត កាលពីឆ្នាំ២០១៨ កន្លងទៅ៕



