ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមប្រជុំស្តីពី ការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅការងារ ខែសីហា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។
ពិធីនេះដែរក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការដ្ឋាន នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conterence របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១ ៤ផងដែរ៕






