ព័ត៌មានជាតិ

ការគាំទ្ររបស់អូស្រ្តាលី ចំពោះកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជាប្រវត្តិសាស្រ្ត របស់កម្ពុជា នៅតែបន្ត អំឡុងពេលជំងឺកូវីដ-១៩

ភ្នំពេញ ៖ អូស្រ្តាលីនៅបន្តគាំទ្រ ដល់ប្រព័ន្ធឧបត្ថម្ភ សាច់ប្រាក់ ជាប្រវត្តិសាស្រ្ត របស់រដ្ឋាភិបាលកម្ពុជា គឺគម្រោង IDPoorក្នុងអំឡុងពេលជំងឺកូវីដ-១៩ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងនេះកំពុងផ្តល់ការគាំទ្រ ផ្នែកហិរញ្ញវត្ថុចាំបាច់ខ្លាំង ដល់ប្រជាជនក្រីក្រ និងងាយរងគ្រោះបំផុត នៅក្នុងប្រទេស ដែលកំពុងរងគ្រោះពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។

បុគ្គលិកស្ថានទូតបានចូលរួមក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងថ្នាក់ជាតិ ស្តីពីការផ្តល់ IDPoor នៅខេត្តសៀមរាប ក្នុងថ្ងៃនេះ ដើម្បីស្តាប់ពីបទពិសោធន៍កន្លងមក និងភស្ដុតាង នៃរបៀបដែលគម្រោងនេះ ត្រូវបានអនុវត្ត។

សិក្ខាសាលានេះ គឺជាជំហានសំខាន់មួយ ក្នុងការអនុវត្តកម្មវិធីទៅបាន និងជាឱកាសដើម្បីជំរុញ បន្តប្រើប្រាស់តម្លាភាព របស់គម្រោងនេះ ដោយប្រើលក្ខណៈវិនិច្ឆ័យជាក់លាក់ និងដំណើរការរឹងមាំ ដែលត្រូវបានបង្កើតឡើង ក្នុងប្រព័ន្ធកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ៕

To Top