ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្រាបថ្វាយ មហាព្រះរាជកុសល ខួបលើកទី៩៣ឆ្នាំ (៩ សីហា ១៩២៧ – ៩ សីហា ២០២០) នៃការយាងចូលព្រះទីវង្គិត នៃព្រះករុណា ព្រះបាទសម្ដេចព្រះ សុីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះរាជានុកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ព្រះករុណា ព្រះរាជានុកោដ្ឋ ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សាធិបតី ព្រះអង្គ ដួង ព្រះបរមកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះបិយោព្រះបរមអច្ឆរាអក្សរ អ្នកម៉ែនាងពៅ ៕









