ភ្នំពេញ៖ លោក សែ ឡាឡូត ស្ថាបនិកក្រុមហ៊ុន អង្ករខ្មែរប្រណិត បានថ្លែង ក្នុងពិធីសម្ពោធ នៅថ្ងៃទី៩ ខែសីហានេះថា អង្ករខ្មែរប្រណិតយើងខ្ញុំប្តេជ្ញា នឹងក្លាយជាកន្លែង ផ្គត់ផ្គង់អង្ករឈានមុខគេ ក្នុងប្រទេស ដោយផ្គត់ផ្គង់ នូវអង្ករដែល សុទ្ធល្អ គុណភាពខ្ពស់រសជាតិឆ្ងាញ់ ហើយយើងនឹងសំរេច អោយបាន ១០០សាខា នៅឆ្នាំ២០២៣ ជាមួយនឹង បរិមាណលក់ ១០០០តោន ក្នុង១ខែ។
លោក សែ ឡាឡូត បានឲ្យដឹងថា “មូលហេតុពង្រីកសាខា ចង់អោយអតិថិជន មានភាពងាយស្រួល ក្នុងការស្វែងរកទិញអង្ករ ខ្មែរប្រណិត ផ្លាស់ប្តូរទម្លាប់ នៃការប្រើប្រាស់អង្ករ របស់អតិថិជន អោយមកផ្តោត លើកការប្រើប្រាស់ ផលិតផលអង្ករខ្មែរ ធម្មជាតិ និងសុខភាព” ។
ស្ថាបនិកក្រុមហ៊ុន ខាងលើថ្លែងថា ចូលរួមចំណែក ជួយដល់គាំទ្រ ដល់ផលិផលស្រូវ កសិករខ្មែរ និងជួយដល់នូវការបង្កើត ឱកាសការងារក្នុងស្រុក ជួយសំរួលដល់អ្នកដែល ចង់មានអាជីវកម្មផ្ទាល់ខ្លួន ជាអាជីវកម្មលក់អង្ករ ជួយអោយអតិថិជន អោយទទួលបាន អង្ករខ្មែរធម្មជាតិ និងសុវត្តិភាព ក្នុងការប្រើប្រាស់ ជាមួយនឹងតម្លៃសមរម្យ ជួយដល់ដៃគូរសហការ អោយរីកចំរើន និងក្រុមហ៊ុនរីកចំរើន។
ចំណុចខ្លាំង របស់អង្ករខ្មែរប្រណិត អង្ករខ្មែរប្រណិត គឺជាកន្លែងផលិត និងផ្គត់ផ្គង់អង្ករខ្មែរ ធម្មជាតិ ធំមួយ នៅក្នុងប្រទេសកម្ពុជា ។ យើងគ្រប់គ្រងពីការដាំដុះ រហូតអង្ករ ដល់ផ្ទះអតិថិជន ។ យើងសហការ ជាមួយកសិករ ក្នុងការដាំដុះ នូវពូជស្រូវខ្មែរ សុទ្ធល្អ និងប្រើប្រាស់ តែជីធម្មជាតិ។
ក្រុមហ៊ុនហើយមាន រោងម៉ាស៊ីនកិនស្រូវទំនើប ប្រកបដោយអនាម័យខ្ពស់បំផុត ដោយមិនប្រើប្រាស់ សារធាតុបន្ថែម ដែលអាចធ្វើប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ហើយយើងមានសាខា ចែកចាយអង្ករជាច្រើនកន្លែង ទូទាំងប្រទេស ដើម្បីធានាថា អង្ករ ដែលផ្គត់ផ្គង់ជូនអតិថិជន គឺជាអង្ករតែមយ និងជាអង្ករ ដែលមានគុណភាព ដើមចេញពី រោងម៉ាស៊ីនរបស់ អង្ករខ្មែរប្រណិត ។
អង្ករខ្មែរប្រណិត បានចាប់ផ្តើមបើកដំណើរការ និងឈានជើងចូលទីផ្សារ នៅថ្ងៃ ទី ៧ ខែ កុម្ភះ ឆ្នាំ ២០១១ ដែលគិតមកដល់ពេលនេះ គឺមានអាយុកាលជិត ១០ ឆ្នាំមកហើយ ដែលបង្កើតឡើងដោយ រូបខ្ញុំផ្ទាល់ និងភរិយា ដោយចាប់ផ្តើម ពីដើមទុន ១០ ០០០ដុល្លា។ ហើយទីតាំងបង្កើតដំបូង គឺស្ថិតនៅជិតផ្សារកណ្តាល ដែលមានបុគ្គលិក ៤នាក់ផងដែរ៕











