ភ្នំពេញ ៖ ក្នុងឱកាសឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ ខាងមុខ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចណ៍ផ្លូវគោក បានអំពាវនាវ ដល់សាធារណជន បន្ថែមពីលើការអនុវត្ត គ្រប់វិធានការការពារជំងឺ កូវីដ-១៩ ត្រូវបន្ដយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និងចូលរួមគោពច្បាប់ចរាចរណ៍ផ្លូវគោក រាល់ពេលធ្វើ ដំណើរ ។
យោងតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចណ៍ផ្លូវគោកកាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីចៀសវាងពីការប្រឈម ចំពោះផ្លូវច្បាប់ ប្រជាពលរដ្ឋត្រូវគោពអ នុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកឲ្យបានខ្ជាប់ខ្ជូន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ និងភាពសុខដុ មរមនាក្នុងក្រុមគ្រួសារ ជាពិសេស ការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋផងដែរ៕
ដោយ ៖ អេង ប៊ូឆេង


