ព័ត៌មានជាតិ

ព្រឹកនេះ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល រៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី ការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មក លើ ប្រទេស កម្ពុជា

ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃពុធ ទី ១២ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាល សេរីភាព ជាន់ផ្ទាល់ដីរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពី ការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មក លើ ប្រទេស កម្ពុជា។

អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល សូមជម្រាប ជូន សាធារណជន ក៏ដូចជា ប ណ្តា ញ សារព័ត៌មាន គ្រប់ និន្នាការ ទាំងអស់ ជ្រាប ថា ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹង រៀបចំ សន្និសីទ សារព័ត៌មាន ស្តី ពី ការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មក លើ ប្រទេស កម្ពុជា ” ។

សន្និសីទ នេះ មាន គោលបំណង បង្ហាញ ជូន សាធារណជន ឱ្យ បាន យល់ ច្បាស់ ពី ស្ថានភាព នៃ ការ ប្រែ ប្រួល អាកាសធាតុ ដែល ជា កត្តា នាំ ឱ្យ កើតមាន ការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ សេដ្ឋកិច្ច សង្គម រួម និង វិធានការ ជាក់ស្តែង ដែល ក្រសួងបរិស្ថាន បាន និង កំពុង អនុវត្ត ក្នុង ការ ដោះស្រាយបញ្ហា ប្រឈម នានា ។  វាគ្មិន ដែល នឹង អញ្ជើញ ចូលរួម គឺលោក នេត្រ ភ ក្ត្រា រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងបរិស្ថាន៕

To Top