ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងផ្សាយផ្ទាល់ សន្និសីទ សារព័ត៌មាន ស្តីពី ការប្រែប្រួល អាកាសធាតុ និង ផលប៉ះពាល់ មកលើប្រទេសកម្ពុជា

ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងផ្សាយផ្ទាល់  សន្និសីទ សារព័ត៌មាន ស្តីពីការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មកលើប្រទេសកម្ពុជា ដែលរៀបចំអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃពុធ ទី ១២ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាល សេរីភាព។

សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណជន ឱ្យបានយល់ច្បាស់ ពី ស្ថានភាព នៃការប្រែ ប្រួល​អាកាសធាតុ ដែលជាកត្តា នាំឱ្យកើតមាន ការប្រែប្រួល អាកាសធាតុ និង ផលប៉ះពាល់ សេដ្ឋកិច្ច សង្គមរួម និង វិធានការ ជាក់ស្តែង ដែល ក្រសួងបរិស្ថាន បាននិងកំពុង អនុវត្ត ក្នុងការ​ដោះស្រាយបញ្ហា ប្រឈមនានា ។  វាគ្មិន ដែល នឹង អញ្ជើញ ចូលរួម គឺលោក នេត្រ ភ ក្ត្រា រដ្ឋលេខាធិការ និង ជា អ្នកនាំពាក្យ ក្រសួងបរិស្ថាន ។

មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងផ្សាយផ្ទាល់  តាមហ្វេសប៊ុកផេករបស់ខ្លួន https://web.facebook.com/dapnewswebsite/​ ។

To Top