ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងផ្សាយផ្ទាល់ សន្និសីទ សារព័ត៌មាន ស្តីពីការប្រែប្រួល អាកាសធាតុ និង ផល ប៉ះពាល់ មកលើប្រទេសកម្ពុជា ដែលរៀបចំអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៣ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទីព្រឹក នៅទីស្តីការ គណៈរដ្ឋមន្ត្រី សាល សេរីភាព។
សន្និសីទនេះ មាន គោលបំណង បង្ហាញជូន សាធារណជន ឱ្យបានយល់ច្បាស់ អំពីផលប៉ះពាល់ និង វិធានការឆ្លើយតប យ៉ាង មានប្រសិទ្ធភាព ប្រកបដោយ ការយកចិត្តទុកដាក់ ខ្ពស់ របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បី ទប់ទល់ នឹង ភាព ប្រឈម លើវិស័យ កសិកម្ម ជាពិសេស គឺ អនុ វិស័យ ផលិតកម្ម ដំណាំ ក្នុង កាលៈទេសៈ នៃស្ថានភាព ប្រែប្រួល អាកាសធាតុ ។
មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នឹងផ្សាយផ្ទាល់ តាមហ្វេសប៊ុកផេករបស់ខ្លួន https://web.facebook.com/dapnewswebsite/ ។