Covid-19

សម្ដេចតេជោ ជំរុញចាត់វិធានការសុខាភិបាល ឲ្យដិតដល់នៅកន្លែង ភ្ញៀវទេសចរទៅកម្សាន្ដ ក្នុងឱកាសថ្ងៃឈប់សម្រាក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញឲ្យចាត់វិធានការសុខាភិបាលឲ្យ បានដិតដល់ នៅកន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្ត ពិសេសក្នុងកំឡុងពេលឈប់សម្រាក ខាងមុ ខនេះ ដើម្បីថែរក្សាសុខុមាលភាព របស់ប្រជាពលរដ្ឋ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ទីស្ដី ការគណៈរដ្ឋមន្ដ្រី។

សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេចយកថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃ ឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលត្រូវ បានលើកពេល។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កុំឲ្យឆ្លងរីករាលដាលក្នុងសហគមន៍ ហើយត្រូវបន្ត អនុវត្ត និងចាត់វិធានការសុខាភិបាលឲ្យបានដិតដល់ នៅកន្លែងដែលមានភ្ញៀវទេសចរទៅកម្សាន្ត ពិសេស ក្នុងកំឡុងពេលឈប់សម្រាកខាងមុខនេះ ដើម្បីថែរក្សាសុខុមាលភាព​ បស់ប្រជាពលរដ្ឋ»។

សម្ដេចតេជោ បន្ដថា ក្រសួងសុខាភិបាល ត្រូវខិតខំស្ថាបនាមន្ទីរពិសោធន៍ សម្រាប់ធ្វើតេស្តមើលមេ រោគកូវីដ-១៩ បន្ថែមពីលើមន្ទីរពិសោធន៍ នៅរាជធានីភ្នំពេញ នៅខេត្តសំខាន់ ចំនួន៣ទៀត គឺខេត្តព្រះ សីហនុ សៀមរាប និងបាត់ដំបង។សម្ដេចថា បន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងធានា សុវត្ថិភាពចរាចរណ៍ ដើម្បីការពារភាពសុខសាន្ត និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះសមត្ថភាព និងការទទួលខុស ត្រូវខ្ពស់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលកម្ពុជា ដែលបានខិតខំរួមចំណែក លើកកម្ពស់គុណភាព វិស័យសុខាភិបាលក្នុងស្រុក ឲ្យមានការរីកចម្រើន គួរជាទីមោទនៈ ខណៈដែលតម្រូវការ នៃសេវាសុខាភិ បាលក្នុងស្រុក នាពេលបច្ចុប្បន្នមានការកើនឡើង ដែលជាការជំនួសការចេញទៅព្យាបាល នៅក្រៅ ប្រទេសរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងវិបត្តិនៃជំងឺកូវីដ-១៩។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូន ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ចំនួន ២ខែទៀត។ហើយជំរុញ និងលើកទឹកចិត្តការបង្កបង្កើនផល ក្នុងវិស័យកសិកម្ម ដោយប្រមូលផ្ដុំឡើងវិ ញនូវកម្លាំងពលកម្មពីវិស័យសេវាកម្ម និងឧស្សាហកម្ម ដែលបាននិងកំពុងរងផលប៉ះពាល់ ពីវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីគាំទ្រដល់ផលិតកម្ម កសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ ទៅទី ផ្សារក្រៅប្រទេស។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ កម្ពុជារកឃើញជំងឺកូវីដ-១៩ ចំនួន២៧៣នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ មានចំនួន៤៤នាក់៕ ដោយ៖ អេង ប៊ូឆេង

To Top