ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ សមាគម និងក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់យានយន្តធ្វើអាជីវកម្មដឹកជញ្ជូន អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើ រថយន្តដឹកអ្នកដំណើរ ត្រូវចូលរួមអនុវត្តវិធានការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុង ពេលឈប់សម្រាកចំនួន៥ថ្ងៃ ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនេះ៕


