ព្រៃវែង៖ កម្មករនិយោជិត ជាស្ត្រីចំនួន ៩៤នាក់ នៅខេត្តព្រៃវែង ក្នុងកំឡុងពេល ឈប់សម្រាក រយៈពេល៩ថ្ងៃ ត្រូវបានក្រុមការងារបេឡាជាតិ សន្តិសុខសង្គម ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រចាំការ នៅតាមមន្ទីរពេទ្យ គោលដៅនានា ក្នុងខេត្តព្រៃវែង ធ្វើការសម្របសម្រួលរៀបចំ ឯកសារជូនដើម្បីទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល។
ការសម្របសម្រួលរៀបចំ ឯកសារខាងលើ ក្នុងគោលបំណងដើម្បីពន្លឿន ផ្តល់សេវាសាធារណៈ ជូនដល់សមាជិក ប.ស.ស. ជាពិសេសកម្មករ និយោជិតជាស្ត្រី ពេលសម្រាលកូន ទទួលបាន ប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល បានទាន់ពេលវេលា និងឆាប់រហ័ស៕







