ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ សន្និសីទ សារព័ត៌មាន ស្តី ពីការផ្តល់ឈាម ដើម្បី សង្គ្រោះជីវិត រៀបចំដោយអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលប្រព្រឹត្តទៅ នៅ ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០ នាទី ព្រឹក នៅទីស្តី ការ គណៈរដ្ឋមន្ត្រី សាល សេរីភាព ជាន់ផ្ទាល់ដី ។
បើតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យ ឱ្យដឹងថា “សូមជម្រាប ជូន សាធារណជន ក៏ដូចជា បណ្តាញ សារព័ត៌មាន គ្រប់និន្នាការ ទាំងអស់ ជ្រាបថា សន្និសីទ នេះ មាន គោលបំណង បង្ហាញ ជូន សាធារណជន ឱ្យ បាន យល់ ច្បាស់ អំពី សារៈ ប្រយោជន៍ និង ភាពចាំបាច់ នៃ ការផ្តល់អំណោយ ឈាម ក៏ដូចជា បញ្ហា ប្រឈម នៃ កង្វះខាត ឈាម សម្រាប់ ប្រើប្រាស់ ក្នុងការសង្គ្រោះ អ្នកជំងឺ ដែលត្រូវការ ឈាម”។
វាគ្មិន ដែល នឹង អញ្ជើញ ចូលរួម គឺ លោកវេជ្ជបណ្ឌិត ហុ ក គឹមចេង អគ្គនាយក បច្ចេកទេស សុខាភិបាល នៃ ក្រសួងសុខាភិបាល វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន មជ្ឈមណ្ឌលជាតិ ផ្តល់ឈាម។
សូមតាមដានពីការផ្សាយផ្ទាល់ របស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លើផេកផ្លូវការ Dap News Website៖ https://www.facebook.com/dapnewswebsite/ ។