ព័ត៌មានជាតិ

Breaking News: នាយករដ្ឋមន្រ្តីជប៉ុនលោកអាបេ គ្រោងលាលែងពីតំណែង ដោយសារតែបញ្ហាសុខភាព

បរទេស៖ ប្រភពស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីជប៉ុននិយាយថា លោក អាបេ មានគម្រោងចុះចេញពីតំណែងដើម្បីដោះស្រាយបញ្ហាសុខភាព។

យោងតាមសារព័ត៌មានជប៉ុណ NHK World ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើសន្និសីទ សារព័ត៌មាននៅពេលក្រោយ ដើម្បីពន្យល់ពីការសម្រេចចិត្ត របស់លោកនេះ។ លោកអាបេបានធ្វើដំណើរទៅមន្ទីរពេទ្យ ចំនួនពីរដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជំរុញឱ្យមានការសន្និដ្ឋានថា សុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺន។

នេះជាលើកទី ២ ហើយដែលលោកអាបេ គ្រោងនឹងលាលែង ពីតំណែងដោយសារតែបញ្ហាសុខភាព ពោលគឺកាលពីឆ្នាំ ២០០៧ ដោយសារតែជំងឺរលាកពោះវៀន បន្ទាប់ពីបានកាន់តំណែងបានមួយឆ្នាំ ។ លោកបានវិលត្រឡប់មក រកការងារកំពូលវិញក្នុងឆ្នាំ ២០១២ បន្ទាប់ពីឈ្នះការបោះឆ្នោតយ៉ាងភ្លូក ទឹកភ្លូកដីនៅក្នុងសភាជាន់ទាប៕

ប្រែសម្រួលៈ ណៃ តុលា

To Top