ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានតែងតាំងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាសមាជិក គណៈកម្មាធិការកណ្ដាល គណបក្ស ប្រជាជនកម្ពុជា ជាប្រធានសមាគមមិត្តភាពកម្ពុជា-ឡាវ។
នេះបើយោងតាមសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ចេញផ្សាយនាពេលថ្មីៗនេះ។
ក្នុងនោះនាយឧត្តមសេនីយ៍ នាង ផាត មានភារកិច្ចរៀបចំទម្រង់បែបបទ គណៈកម្មាធិការ ជ្រើសរើស និងតែងតាំងសមាសភាព សមាគមមិត្តភាពកម្ពុជា-ឡាវ៕

