ថ្ងៃទី២៨ ខែសីហា អគ្គស្ថានីយវិទ្យុ និងទូទស្សន៍ មជ្ឈិមចិន គណៈកម្មាធិការសេដ្ឋកិច្ច អាមេរិកឡាទីននិង ការ៉ាប៊ីន និងសហព័ន្ធ សារព័ត៌មាន អាមេរិកឡាទីន បានរួមគ្នា រៀបចំវេទិកាសហប្រតិបត្តិការតាមអនឡាញ នៃ ប្រព័ន្ធសារព័ត៌មាន ក្រោមប្រធាន បទ ”ដៃគូអាមេរិកឡាទីន” ឆ្នាំ២០២០តាម រយៈប្រព័ន្ធវីដេអូ។
តំណាងមកពី ស្ថាប័នសារព័ត៌មាន ចំនួន១៥ នៃប្រទេសចិន និង ប្រទេសអាមេរិក ឡាទីន ចំនួន១១ សរុប៣៣រូប បានធ្វើកិច្ចសន្ទនា តាមអនឡាញ និង ចេញសេចក្តី ថ្លែង ការណ៍រួមអំពី កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធ ប្រឆាំងនឹង ជំងឺឆ្លង ដែលបានចារ ទំព័រថ្មីនៃកិច្ច សហប្រតិបត្តិការរវាងប្រព័ន្ធ សារ ព័ត៌មាន ចិន និង អាមេរិក ឡាទីន។
ថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាលើកនេះ លោក Shen Haixiong អគ្គនាយក និង ជា និពន្ធនាយកនៃអគ្គស្ថានីយ វិទ្យុ និង ទូទស្សន៍ មជ្ឈិមចិន បានលើកឡើងថា ប្រព័ន្ធសារ ព័ត៌មាន គួរតែផ្សព្វផ្សាយដំណឹងអំពីការពិត តែមិនមែនបង្កើតពាក្យចចាមអារ៉ាម និង បង្ករឿងនោះទេ ប្រព័ន្ធសារព័ត៌មាន គួរតែប្រមូលផ្តុំគំនិតឯកភាពរួម តែមិនមែនបង្ក ការខ្វែងគំនិតគ្នានោះទេ ប្រព័ន្ធសារព័ត៌មានគួរតែប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងតាម បែបវិទ្យាសាស្រ្ត តែមិនមែនទម្លាក់កំហុសទៅឱ្យ ប្រទេសដទៃនោះទេ ប្រព័ន្ធសារព័ត៌មាន គួរតែផ្សព្វផ្សាយ ពីជំនឿចិត្តតែមិនមែនវាយប្រហារក្នុងចេតនាអាក្រក់នោះឡើយ ។
ប្រព័ន្ធសារព័ត៌មានចិន និងអាមេរិកឡាទីន គួរតែបង្កើនកិច្ចសហប្រតិបត្តិការថែមមួយកម្រិតទៀតរួមគ្នា បញ្ចេញសំឡេងរបស់ប្រព័ន្ធសារព័ត៌មានចិន និង អាមេរិកឡាទីននិងជំរុញកិច្ចកសាងសហគមន៍ រួមវាសនាខាងសុខាភិបាលមនុស្សជាតិ ក្នុងអាកប្បកិរិយា ទទួលខុសត្រូវ និង ប្រកាន់ខ្ជាប់គោលការណ៍ សត្យានុម័តយុត្តិធម៌ និង ពិតប្រាកដ ។
ឥស្សរជនដែលចូលរួមវេទិកាបានថ្លែងថា ក្នុងគ្រាដ៏គន្លឹះនៃការសាមគ្គីគ្នា ប្រយុទ្ធប្រឆាំង នឹង ជំងឺឆ្លងនៅតែមានអ្នកនយោបាយនិង ប្រព័ន្ធសារព័ត៌មាន នៃប្រទេសមួយ ចំនួន បានតម្កល់ ផលប្រយោជន៍ ផ្ទាល់ខ្លួនលើ អាយុជីវិត ប្រព័ន្ធសារព័ត៌មាន ដែលមានសតិ សម្ប ជញ្ញៈលើ ពិភពលោក សុទ្ធតែឈរនៅជាមួយគុណ ធម៌ជាប់ជានិច្ច។
ក្រៅពីនេះក្នុងវេទិកាតាមអនឡាញ លើកនេះ តំណាងប្រព័ន្ធសារព័ត៌មាន នៃបណ្តា ប្រទេសនានាក៏បានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួម អំពីការបង្កើន កិច្ចសហប្រតិបត្តិការក្នុង ការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង របស់ ”ដៃគូ អាមេរិកឡាទីន”» ផង ដែរ ៕



