ព័ត៌មានជាតិ

កូនប្រុសបង្កើត មានជំងឺសរសៃប្រសាទ កាត់ក្បាលម្តាយរបស់ខ្លួន នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ យោងតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ មានករណីកូនប្រុសបង្កើតម្នាក់ បានសម្លាប់ម្តាយ ដោយកាត់ក្បាលចេញពីដងខ្លួន នៅក្នុងបុរីសឡា៣ នៅចំណុចខាងកើតពេទ្យមូលមិត្ត ភូមិចោមចៅ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ាម សំណាង អាយុ៣២ឆ្នាំ ជាមនុស្សសរសៃប្រសាទ។

នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅខណ្ឌសែនសុខ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង៕

To Top