ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២០ បានរៀបចំកិច្ចប្រជុំ ស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដោយមានអ្នកចូលរួម សរុបប្រមាណ១៣០រូប។
ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ ឧត្តមសេនីយ៍ទោ ជូនស្នងការនគរបាលខេត្ត ចំនួន៤រូប រួមមាន ៖ទី១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការខេត្តកែប ,ទី២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការខេត្តកណ្ដាល ,ទី៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ស្នងការខេត្តស្ទឹងត្រែង និងទី៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង៕



