ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្ដែងការហួសចិត្តយ៉ាងខ្លាំង ចំពោះជនចង្រៃដែលបាន ដើរដកដើមផ្កាក្រដាស ដែលក្រុមការងារបានដាំ នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរលើគេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ សីហាថា «កាលពីថ្ងៃអាទិត្យម្សិលមិញ មានជនចង្រៃ បានដើរដកដើមផ្កាក្រដាស ដែលក្រុមការងារ បានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលើផ្លូវ ។ ពិតជាចង្រៃខ្លាំងណាស់ ។ បើមានប្រិយមិត្តណាបានឃើញ សូមជួយប្រាប់ផង ចង់ជួបគាត់សួរនាំខ្លះ» ៕


