ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលចំណូល ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំនួន១៨.៣៣២.០១១ដុល្លារ ហើយបានទទួលភ្ញៀវទេសចរបរទេស ចំនួន៣៩៣.២៩៣នាក់។
នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹស្ថានអង្គរ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា គ្រឹះស្ថានអង្គរ បានឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២០ មានចំនួនសរុប ៧៨៦.៥៨៦ដុល្លារ៕

