ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ កញ្ញា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនឹងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីពិនិត្យពិភាក្សា និងអនុម័តលើកសេចក្តីព្រាងច្បាប់មួយចំនួន ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ កញ្ញា ឆ្នាំ២០២០ យ៉ាងដូច្នេះថា
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១- សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។
២- សេចក្តីព្រាងច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធ រសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

អ្នកនាំពាក្យបន្តថាចំពោះបញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖

៣.១- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោម កិច្ចព្រមព្រៀងក្របខណ្ឌស្តីពីស ហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និង សាធារណរដ្ឋឥណ្ឌា។

៣.២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្ដីពី ការវិនិយោងរវាងបណ្ដារដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសហុងកុងនៃ សាធារណរដ្ឋប្រជាមានិតចិន។

៣.៣-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ ពិធីសារទីមួយ វិសោធនកម្មកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៣.៤-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ អាស៊ានស្ដីពីសេវាកម្ម។

៣.៥-សេចក្ដីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងអាស៊ានស្ដី ពីការទទួលស្គាល់ទៅវិញទៅមក ការផ្ដល់អាជ្ញាបណ្ណបាហុនិកា ៕

To Top