ព័ត៌មានជាតិ

ស្ថានទូតអង់គ្លេស ប្រកាសការបើកដំណើរការ នាយកដ្ឋានថ្មី

ភ្នំពេញ៖ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានប្រកាសឱ្យដឹង នៅថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០នេះថា ស្ថានទូត សូមស្វាគមន៍មកកាន់ ការបើកដំណើរការ នាយកដ្ឋានថ្មីរបស់ផងខ្លួន (Foreign, Commonwealth and Development Office (FCDO)។

បើតាមស្ថានទូត អង់គ្លេស ឱ្យដឹងថា នាយកដ្ឋានថ្មីនេះនឹងរួមបញ្ចូលការទូត និងការភិវឌ្ឍន៍នៅក្នុង នាយកដ្ឋានតែមួយ ដែលនឹងបន្តដឹកនាំការងារ របស់ចក្រភពអង់គ្លេស ជាអន្តរជាតិ លើកកម្ពស់កិច្ចការក្រៅប្រទេស ការពារសន្តិសុខនិងតម្លៃរបស់យើង កាត់បន្ថយភាពក្រីក្រ និងដោះស្រាយបញ្ហា ពិភពលោកជាច្រើនទៀត។

ប្រភពដដែលបន្តថា «ហើយនៅប្រទេសកម្ពុជា យើងនឹងបន្តផ្តល់ការគាំទ្រ និងពង្រឹងឧត្តមភាពរបស់យើង ដើម្បីធានាបានថាការធ្វើការ ជាមួយដៃគូរបស់យើង នឹងជួយឱ្យមានលទ្ធផល កាន់តែល្អប្រសើរទៅលើ ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា» ។

https://web.facebook.com/BritishEmbassyCambodia/videos/355848712112838/
To Top