ភ្នំពេញ៖ ចំពោះការស្លាប់របស់ “ឌុច” ដែលជាមេបញ្ជាការខ្មែរក្រហមដំបូងគេ ហើយត្រូវបានតុលាការដាក់ទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ យើងសូមសម្តែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ ក្រោមបញ្ជារបស់គាត់។ នេះបេីតាមការកត់សម្គាល់របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រទេសកម្ពុជា និងសហគមន៍ អន្តរជាតិ ក្នុងការទ្រទ្រង់ដំណើរក្តី នៅក្នុងតុលាការកាត់ក្តីខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC) ដែលនាំដល់ការដាក់ទោសលើរូបគាត់ ហើយវាជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយ ក្នុងការធានាឲ្យ មានការទទួលខុសត្រូវ៕
