ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានណែនបានណែនាំ យ៉ាងទទូចឱ្យមន្រ្តី ប្រជាជនកម្ពុជា ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
តាមរយៈបណ្តាញសង្គម លោក ហ៊ុន ម៉ានី បានលេីកឡេីងថា “ឆ្ពោះទៅមុខ មន្រ្តីគណបក្សយើង ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍”។
លោក ម៉ានី ជំរុញបន្ថែមថា “ជាងនេះទៅទៀត មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តោតបន្ថែមលើការបង្កើនល្បឿន និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន”។
លោក បន្តថា ការងារទាំងនេះ មិនទាមទារឲ្យមានការប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ ប៉ុន្តែវាជាការប្រែក្លាយបញ្ហាទៅជាកាលានុវត្តភាពទៅវិញទេ៕

