ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង ដាក់ឲ្យប្រើប្រាស់ឧបករណ៍ លំហាត់ប្រាណចំនួន ២៦គ្រឿង នៅសួនច្បារមុខសាលាខេត្ត

កោះកុង: ដើម្បីលើកស្ទួយហេដ្ឋារចនាសោភ័ណ្ឌភាព និងផ្នែកវិស័យទេសចរណ៍ខេត្ត និងជួយសម្រួលផ្នែក សុខុមាលភាពរបស់ពលរដ្ឋ ឲ្យមានសុខភាពល្អ និងការពារជំងឺឆ្លងផ្សេងៗ​ និងសម្រួលការការពារជំងឺឆ្លងកូវិដ១៩ ដែលពិភពលោកកំពង់មាន ហានិភ័យខ្ពស់នោះនៅរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកោះកុងបាន ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ឧបករណ៍លំហាត់ប្រាណចំនួន២៦គ្រឿង នៅសួនច្បារមុខសាលាកោះកុង ។

លោក ឈេង សុវណ្ណដា អភិបាលក្រុងបានថ្លែងថា៖ អាជ្ញាធរក្រុងបានរួមមតិគ្នាដើម្បី បង្កើតទីតាំងលំហាត់ប្រាណ ដាក់នៅទីសាធារណៈនេះឡើង គឺដើម្បី ឲ្យមនុស្សមនុស្សគ្រប់វ័យ បានហាត់ប្រាណ ដើម្បីសុខភាពប្រចាំថ្ងៃ ។

លោកបានថ្លែងបន្តថា ឧបរណ៍លំហាត់ប្រាណទាំង ២៦គ្រឿងនេះគឺ បានមកពីជួយឧបត្ថម្ភលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោកវេជ្ជបណ្ឌិត ទៅ នឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោក ម៉ា ទី មន្ត្រី អ.ហខេត្ត និងសប្បុរសជនមួយចំនួនទៀតផងដែរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តបានថ្លែងថា លោកស្រីមានសេចក្តីសោមនោស្ស រីករាយក្រៃលែងដែលអាជ្ញាធរក្រុង និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់លើ បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ជាចម្បងជាពិសេសការកាត់ បន្ថយពីជំងឺឆ្លងផ្សេងៗ ហើយធ្វើឲ្យបងប្អូនមួយចំនួន អាចស្គាល់រាប់អានគ្នាជាមិត្តភ័ក្ភ្រ ក្នុងការមកលំហាត់ប្រាណនេះផងដែរ ហើយម៉្យាងធ្វើឲ្យមានសោភ័ណ្ឌភាព ក្នុងខេត្តយើងផងដែរ។

ក្នុងឱកាសនោះលោកស្រី អភិបាលខេត្តសូមអំពាវ ដល់បងប្អូនដល់ប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការពារជំងឺកូវិដ និងធ្វើការអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលធ្វើការផ្សព្វផ្សាយរាល់ម៉ោង រាល់ថ្ងៃពីវិធីសាស្ត្រការពារ ពីព្រោះជំងឺកូវិដនេះពីព្រោះ ជំងឺកូវិដនេះមិនទាន់សាបសូន្យ នៅឡើយទេនៅលើពិភពលោកនេះ វានៅតែបង្កើនហានិភ័យខ្ពស់ជានិច្ច។ ហេតុដូច្នេះយើងត្រូវរួមគ្នា ថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឯង ដើម្បីសុខភាពនិងចូលរួមហាត់ប្រាណ ជាប់ជានិច្ចដើម្បីសុខភាព។

ជាចុងក្រោយលោកស្រី សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋចូលរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្តិភាពខ្លួនឯង ហើយរួមគ្នាថែរក្សាឧបករណ៍ លំហាត់ប្រាណទាំងអស់នេះឲ្យល្អ ហើយឧបករណ៍ទាំងអស់នេះគឺជា គ្រូពេទ្យសុខភាពមួយ ដែរសម្រាប់សុខភាព ៕

To Top