ព័ត៌មានជាតិ

តើការពន្យារបណ្ណបើកបរ ដែលហួសសុពលភាព មានការពិន័យដែរ ឬទេ?

ភ្នំពេញ ៖ សម្រាប់បណ្ណបើកបរយានយន្ត ដែលហួសសុពលភាព មិនលើស៣០ថ្ងៃ មិនមានការពិន័យ ឡើយ ដោយឡែកចំពោះបណ្ណបើកបរយានយន្ត ដែលហួសសុពលភាព លើសពី៣០ថ្ងៃ ឡើងទៅ នឹងមានការពិន័យ ក្នុងមួយថ្ងៃ៥០០រៀល។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បាន ឲ្យដឹង ថា ឯកសារពន្យារបណ្ណបើកបរ រួមមាន ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ,លិខិតបញ្ជាក់ កាយសម្បទា ,រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក ,ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។

ក្រសួងបន្ដថា ទីតាំងផ្តល់សេវាពន្យារបណ្ណបើកបរ រួមមាន ៖ មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ (ចន្ទ-អាទិត្យ ម៉ោង៩ព្រឹក ដល់១០យប់)។អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត (រៀងរាល់ម៉ោងធ្វើការ)៕

To Top