ព័ត៌មានជាតិ

ប៉ាគីស្ថាន ស្នើកម្ពុជា គាំទ្របេក្ខភាព សភារបស់ខ្លួន ជាប្រធាន IPU ក្នុងអាណត្តិ ឆ្នាំ២០២០-២០២៣

ភ្នំពេញ ៖ លោក មូហាម៉ាត់ សាឌីក សាន់ច្រានី (Muhammad Sadiq Sanjrani) ប្រធានព្រឹទ្ធសភា ប៉ាគីស្ថាន ស្នើរដ្ឋសភាកម្ពុជា គាំទ្របេក្ខភាពសភា ប៉ាគីស្ថាន ជាប្រធានIPU ក្នុងអាណត្តិ ឆ្នាំ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់រដ្ឋសភា នៃប្រទេសទំាងពីរ ។

ក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាព នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក Muhammad Sadiq Sanjrani បានកោតសរសើរ ចំពោះ សម្តេចប្រធាន ដែលមានបទពិសោធន៍ច្រើន ក្នុងភាពជាអ្នកដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដែលបានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ ជឿនលឿន ជាពិសេសទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ល្អរវាង សភា នៃប្រទេសទាំងពីរ។

លោកថ្លែងថា «សូមស្នើសុំរដ្ឋសភាកម្ពុជា គាំទ្របេក្ខភាពសភា ប៉ាគីស្ថាន ជាប្រធាន IPU ក្នុងអាណត្តិ ២០២០-២០២៣ និងជំរុញឲ្យមានការផ្លាស់ប្តូរ ដំណើរទស្សនកិច្ច របស់រដ្ឋសភា ប្រទេសទំាងពីរ នៅគ្រប់ កម្រិត» ។

ជាការឆ្លើយ សម្តេច ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា បានគាំទ្រសភាប៉ាគីស្ថាន ជាសមាជិក សង្កេតការណ៍ របស់អន្តរសភាអាស៊ាន (AIPA) ដែលរដ្ឋសភាវៀតណាម ទទួលធ្វើជាម្ចាស់ផ្ទះដើមខែកញ្ញា ខាងមុខនេះ ផងដែរ ៕

To Top