ព័ត៌មានជាតិ

៨ កញ្ញា ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងបេីកដំណេីការ ផ្ដល់ទិដ្ឋាការ ឡេីងវិញ

ភ្នំពេញ ៖ លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ស្ថានស្ថានទូតជប៉ុន ប្រចាំកម្ពុជា នឹងបេីកដំណេីការផ្ដល់ទិដ្ឋាការឡេីងវិញ សម្រាប់ប្រជាជនកម្ពុជា។

តាមរយៈវីដេអូរបស់ឯកអគ្គរាជទូតជប៉ុនជាង១នាទី បង្ហោះក្នុងហ្វេសប៊ុកទូតនារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា “នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថានទូតជប៉ុននឹងបេីកដំណេីរការផ្ដល់ទិដ្ឋាការ ឡេីងវិញសម្រាប់ប្រជាជនកម្ពុជា ដែលមានគម្រោង ស្នាក់នៅប្រទេសជប៉ុន រយៈពេលវែង ក្នុងករណីមានគោលបំណង ដូចជា ពលករមានជំនាញ កម្មសិក្សាការី អ្នកថែទាំមនុស្សចាស់ ជាដេីម”។

លោកបន្ដថា ប្រសិនបេី ពលរដ្ឋកម្ពុជាស្នេីសុំទិដ្ឋាការទៅជប៉ុន ត្រូវរៀបចំឯកសារ ដូចជា ពាក្យស្នេីសុំទិដ្ឋាការ ឬរូបថត៤៥mmx៤៥mm លិខិតឆ្លងដែន វិញ្ញាបនបត្របញ្ជាក់សិទ្ធិរស់នៅ(ច្បាប់ដេីម) កម្រង សំណួរទាក់ទងនឹងកូវីដ-១៩ និងកិច្ចសន្យានៃភាគីជប៉ុន។

បន្ថែមពីនេះ ទូតជប៉ុនរៀបរាប់ថា ការបេីកដំណេីការឡេីងវិញនេះ គឺជាជំហានដំបូងមួយ បេីគិតពីទំហំ ទំនាក់ទំនងរៀងប្រជាជនជប៉ុន -កម្ពុជា និងការរីករាល ដាលនៃជំងឺកូវីដ-១៩។

លោកទូតជប៉ុន បានថ្លែងបន្ថែមថា “ខ្ញុំនឹងបន្ដទិដ្ឋាការ មួយជំហ៊ានម្ដងៗ រហូតដល់ថ្ងៃដែលយេីងអាចរ៉ាបរង ទំនាក់ទំនងបានការពារដោយជំងឺកូវីដ-១៩”៕ ដោយ អេង ប៊ូឆេង

To Top