ព័ត៌មានជាតិ

មួយករណីថ្មីទៀត! ប្ដីជិះម៉ូតូ ដេញចាក់ប្រពន្ធសម្លាញ់ ហើយរត់គេចបាត់

ភ្នំពេញ : មួយរយៈពេលចុងក្រោយនេះ មានករណីឃាតកម្មយ៉ាហាព្រៃផ្សៃ ព្រោះតែភ្លើងប្រចណ្ឌ ប្ដីសម្លាញ់ប្រពន្ធ កូន សង្សារសម្លាប់ កូនសម្លាប់ម្តាយ យ៉ាងសាហាវ គ្មានញញើតដៃ ។ យ៉ាងណានាយប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២០ នេះមានពីរករណីប្ដីព្រោះតែប្រច័ណ្ឌ បុរសជាប្តីចាក់ប្រពន្ធ ជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់និង អារកសម្លាប់ខ្លួនឯងស្ថិតនៅក្នុង សង្កាត់ដង្កោខណ្ឌដង្កោ រីឯមួយករណីថ្មីទៀតនេះបានកើតឡើងនាយប់ម៉ោងប្រមាណជាង ៨យប់ ថ្ងៃដដែល ករណីបុរសជាប្ដីបានជិះម៉ូតូដេញចាក់ សម្លាប់ប្រពន្ធបណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុស្ថិតនៅឃុំព្រែករកា ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្តាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយជនសង្ស័យបានរត់គេចពីកន្លែងកើតហេតុតែម្តង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសជនសង្ស័យបានលែងលះជាមួយប្រពន្ធជាង 1 ឆ្នាំទៅហើយតែដោយក្តីប្រច័ណ្ឌជនសង្ស័យរូបនេះបានធ្វើសកម្មភាពជិះម៉ូតូតាមចាស់ស្ត្រីអតីតជាប្រពន្ធបណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងតែម្ដង។
ក្រោយកើតហេតុបាន រត់គេចពីកន្លែងកើតហេតុតែម្តង៕

To Top