ភ្នំពេញ៖ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យ ភ្ជុំបិណ្ឌដែលជាពិធីបុណ្យ ប្រពៃណីជាតិរបស់ខ្មែរ នាថ្ងៃទី៤ខែ ខែកញ្ញា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ។
សម្តេចតេជោបន្តថា ក្រៅពីសម្រួលចរាចរណ៍ ឲ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋនិងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះផងដែរ។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០។
ជាមួយគ្នានេះ សម្តេចឲ្យពលរដ្ឋត្រូវបន្តចូលរួម ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃ ជាមួយសាប៊ូ ចឹល ទឹកអាល់កុល នឹងពាក់ម៉ាសក្នុងពេលចូលរួម ពិធីដែលមានអ្នកចូលរួមច្រើន ដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។ កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះ ព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាល នៅឡើយទេ៕