ភ្នំពេញ ៖ កងកំលាំងស៊ីម៉ាក់ (CMAC) បានជីកដីប៉ះចំរូបចម្លាក់តោថ្ម សល់ពីសម័យបុរាណ នៅខាងមុខក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ជាប់មាត់ទន្លេ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះ។
បើតាមការផ្សព្វផ្សាយលើផេកហ្វេសប៊ុក របស់លោក ហេង រតនា ប្រធាន CMAC រូបចម្លាក់នេះមានកំពស់ជាង២.៥ម៉ែត្រ ទំហំដងខ្លួនជាង១ម៉ែត្រ។
ក្រោយជីកឃើញ កំលាំងស៊ីម៉ាក់ ក៏បានប្រគល់តោថ្មនេះ ជូនទៅសាលារាជធានីភ្នំពេញ ក្នុងការគ្រប់គ្រងបន្ត។
ការជីកឃើញនេះ ខណៈកំលាំងស៊ីម៉ាក់ បោសសំអាតគ្រាប់ ដើម្បីអនុវត្តគំរោងអភិវឌ្ឍ នៃការដ្ឋានសាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹកទី៦ របស់រាជធានីភ្នំពេញ ដែលគាំទ្រដោយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ៕




