ភ្នំពេញ៖ លោក គួចចំរើន អភិបាលខេត្តព្រះសីហនុបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចេញបង្រ្កាបករណីចោរលួចខ្សែភ្លេីងបំភ្លឺសាធារណៈឲ្យខានតែបាននិងប្រាប់ឲ្យអ្នកទិញខ្សែភ្លេីងរបស់ចោរឲ្យឆាប់រាយការណ៍បេីចង់រួចខ្លួនបេីលាក់លៀមទៀតដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញគឺត្រូវមានទោសជាដាច់ខាត។
តាមយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ កញ្ញា នេះ លោក គួច ចំរើនបានសរសេរបញ្ជាក់ថា«បេីកប្រតិបត្តិការធំមួយ ដេីម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លេីងបំភ្លឺ សាធារណ:។ ខ្ញុំផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ។ បទល្មេីសតូចតាច តែផ្ដន្ទាទោសដោយមិនលេីកលែង។ អ្នកទិញខ្សែភ្លេីងរបស់ចោរ បេីចង់រួចខ្លួន សូមឆាប់រាយការណ៍អោយបានឆាប់ បេីលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ គឺត្រូវមានទោសជាដាច់ខាត»៕


