ភ្នំពេញ៖ លោក កឹម សុខា និងភរិយា ព្រមទាំងសហការីបានចូលរួមកាន់បិណ្ឌវេនទី៤ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០។
លោកថា ចំពោះអ្វីដែលប្រពៃ និងរំភើបទៀតនោះ គឺបានជួបមុខគ្នាដោយផ្ទាល់ សួរសុខទុក្ខគ្នា ដោយក្តីនឹករលឹក ដោយក្តីស្រឡាញ់ រាប់អានគ្នា«ជាខ្មែរតែមួយ» នៅក្នុងវត្តអារាម តាមភូមិស្រុក ។
លោកបន្តថា ហើយនេះក៏ជាសេចក្តីប្រាថ្នារបស់លោកដែលចង់រួមរស់នៅនិងសាងកុសលផលបុណ្យជាមួយប្រជាពលរដ្ឋខ្មែរនៅលើទឹកដីនៃមាតុភូមិកម្ពុជា។
ក្នុងឱកាសនេះដែរលោកក៏បានចែកជូនកុសលផលបុណ្យនេះ ដល់ជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ឲ្យទទួលបានសេចក្តីសុខ សេចក្តី ចម្រើនជារៀងរហូត ។ ជាពិសេសគ្រប់ៗគ្នា ត្រូវការពារដោយ ប្រុងប្រយត្ន័ ដើម្បីចៀសផុតពីជំងឺរាតត្បាត កូវីដ ១៩ ៕




