ភ្នំពេញ៖ លោក មិត្ត ឆៃយុត្តិ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ បានចាត់អោយលោកស្រី ចក់ ករុណា អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តក្រចេះ ព្រមទាំងសមាជិក-សមាជិកា សហការជាមួយលោកចៅសង្កាត់ក្រគរ ក្រុង/ខេត្តក្រចេះ និងយុវជនគណបក្ស ប្រជាជនកម្ពុជាសង្កាត់ក្រគរ នាំយកអំណោយប្រគល់ជូនដល់លោក ពៅ ផល្លា អាយុ៦០ឆ្នាំ ដែលកំពុងជួបការលំបាក និងមានជំងឺប្រចាំកាយ (ទន់ដៃទន់ជើង) ដើរដោយប្រើឈើច្រត់ នៅភូមិក្រគរ សង្កាត់ក្រគរ ក្រុង/ខេត្តក្រចេះ។
អំណោយដែលបានប្រគល់ជូនរួមមាន៖ ១.អង្ករ ២៥គីឡូក្រាម, ២.មី១កេស, ៣.ទឹកស៊ីអ៊ីវ ១យួរ, ៤.ទឹកត្រី ១យួរ, ៥.ប្រេងឆា ១ដប, ៦.ស្កសរ ១គីឡូក្រាម, ៧.អំបិលអ៊ីយ៉ូត ១គីឡូក្រាម, ៨.ប៊ីចេង ១គីឡូក្រាម, ៩. ទឹកបរិសុទ្ធ 5យួរ, ១០.ថវិកាចំនួន ១០០.០០០រៀល ៕



