ភ្នំពេញ ៖ថ្ងៃទីនេះ គឺជាខួបទី១៨០ ឆ្នាំ(៧កញ្ញា ១៨៤០-៧កញ្ញា ២០២០ )នៃព្រះបរមប្រសូត នៃព្រះករុណា ព្រះបាទ សម្ដេចព្រះ ស៊ីសុវត្ថិ ចមចក្រពង្ស ហរិរក្សបរមិន្ទ្រ ភូវន័យក្រៃកែវហ្វា សុលាល័យ ព្រះរាជានុកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ក្នុងនោះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គព្រះបរមរាជានុញ្ញាត ក្រាបថ្វាយមហាព្រះរាជកុសល ៕

