ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃ ចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០បាន ដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង នាយ ទាហាន ពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ជាតិ។ នេះបើតាមហ្វេសប៊ុក របស់ក្រសួងសាធារណការ។
កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីលោកនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជា ការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងមេបញ្ជាការ មេបញ្ជា ការរង នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សរុបប្រមាណ៣៥០០នាក់។
ថ្លែងទៅអង្គពិធីទាំងមូល លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារសំខាន់សុខសន្តិភាព និងស្ថេរ ភាពនយោបាយដ៏រឹងមាំ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កម្ពុជារក្សាបានកំណើន សេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ដែល កំណើននេះជាកត្ដាជំរុញឱ្យមានកំណើនមធ្យោបាយដឹកជញ្ជូនកាន់តែច្រើន ប្រែក្លាយពីផ្លូវដីទៅផ្លូវកៅស៊ូ និងផ្លូវបេតុង មានទីផ្សារលក់ផលិតផល មានភ្ញៀវទេសចរ មានវិនិយោគិនបង្កើត ការងារធ្វើជូន ប្រជាជន និងប្រជាពលរដ្ឋ អាចធ្វើដំណើរបានគ្រប់ទី កន្លែងប្រកបដោយសន្តិសុខ និងសុវត្ថិភាព។
លើសពីនេះទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញ លេញជូនជាតិមាតុភូមិ ព្រមទាំងបានអភិវឌ្ឍប្រទេសពីបាតដៃទទេរ រហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស តួយ៉ាងផ្លូវ និង ស្ពាន។
ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រី បាននាំយកសម្ភារបរិក្ខារចាំបាច់ និងគ្រឿងឧបភោគបរិភោគ រួមមាន៖ ទឹកស៊ីអ៊ីវចំនួន៥០០យួរ ទឹកត្រីចំនួន៥០០យួរ ទឹកសុទ្ធកម្ពុជាចំនួន១០០០កេស មីជាតិចំនួន ១០០០កេស ត្រីខចំនួន១០០កេស អង្ករចំនួន១០តោន និងថវិកាមួយចំនួនចែកជូនដល់បងប្អូនជា នាយទាហាន នាយទាហានរង ពលទាហាន និងបញ្ជាការដ្ឋាន ព្រមទាំងបានបួងសួងដល់បារមីវត្ថុស័ក្ដិ សិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សាឱ្យជួបតែសេចក្តីសុខចម្រើន ដើម្បីចូលរួមអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានការអភិវឌ្ឍថែមទៀត។
លោក ទេសរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយ ទាហាន ពលទាហានទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋ ធម្មនុញ្ញ ការពារប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ៕