ភ្នំពេញ៖ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌ៧មករា បានដឹកនាំសមាជិក ចុះសួរសុខទុក្ខ លោកព្រិន្ទបាលឯក គុណ វាសនា ជាសមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលរងគ្រោះបាក់ជើងឆ្វេងពេលលេងកីឡា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាចំនួន ៥០០,០០០វៀល, ទឹកសុទ្ធ ភេសជ្ជៈ ចំនួន០៤កេស, ផ្លែឈើស្រស់២ថង់, ទឹកដោះគោឆៅ២យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ៕


