កណ្តាល ៖ ដោយមើលឃើញពីការលំបាក ក្នុងជីវភាពមេប៉ុស្តិ៍ឃុំព្រែកអំបិល បាននាំយកសំភារៈមួយចំនួន ជូនដល់អតីតមេប៉ុស្តិ៍ឃុំព្រែកអំបិល ។
លោក ប៉ុក វិចិត្រ មេប៉ុស្តិ៍ព្រែកអំបិល បានលើកឡើង ពីសកម្មភាពចុះជួបគ្រួសារ និវត្តន៍ជន ដែលជាអតីតនាយប៉ុស្តិព្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្អាងថា
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ស្នងការ និងលោកអធិការស្រុក ខ្ញុំបាទវរសេនីយ៍ត្រី ប៉ុក វិចិត្រ នាយប៉ុស្តិ នគរបាលរដ្ឋបាលព្រែកអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្អាង បាននាំយក ថវិកា និងសម្ភារះមួយចំនួន ទៅជូនគ្រួសារ និវត្តន៍ជន អតីតនាយប៉ុស្តិព្រែកអំបិល ឈ្មោះ អ៊ុត ភីរុន(ប៉ិច) ភេទប្រុស នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ។
លោកសំភារៈដែលលោក និងនាយរងប៉ុស្តិ៍មន្រ្តីប៉ុស្តិ បានយកសម្ភារះ និងថវិកាមួយចំនួន ដូចខាងក្រោម ៖
១-អង្ករ៥០គក
២-ទឹកស៊ីអីវមួយយួរ
៣-ទឹកត្រីមួយយ
៤ -មីមួយកេស
៥-ទឹកក្រូចមួយកេស
៦-ទឹកសុទ្ធវីតាល់មួយកេស និងថវិកា១៥០០០០រៀល ៕ ស .សំណាង


