ព័ត៌មានជាតិ

ភាគីពាក់ព័ន្ធ សន្យារួមគ្នាបន្ដរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងនាយឧត្ត មសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្តេជ្ញារួមគ្នាឲ្យសកម្មបន្ថែមទៀត ក្នុងការរឹ តបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកម្ពុជា ផងដែរ។

ក្រោយបញ្ចប់ជំនួបសំណេះសំណាលរបស់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានថ្លែងថា «នៅក្នុង កិច្ចប្រជុំនោះថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញារួមគ្នាបន្ថែមទៀត ក្នុងការអនុវត្តនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក ហើយនឹងខិតខំចុះអប់រំ និងផ្សព្វផ្សាយអំពីករណីនេះ ដល់បងប្អូនប្រជាពលរដ្ឋឲ្យសកម្មបន្ថែម ទៀតផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យអត្រានៃការគ្រោះថ្នាក់នេះនៅសល់កម្រិតទាបនោះ»។

លោកបន្ដថា ភាគីទាំងពីរ ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវ រួមគ្នាអនុវត្ត និងគោរពច្បាប់ចរាចរណ៍នេះឲ្យបានគ្រប់ៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងកក្រុមគ្រួសារ និងការពារអាយុជីវិតអ្នកដទៃផងដែរនោះ។

លោករំលឹកថា ការអនុវត្តនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកអស់រយៈពេលប៉ុន្មានខែមកនេះ គឺបានកាត់បន្ថយការស្លាប់ និងរងរបួសរបស់ប្រជាពលរដ្ឋច្រើនគួឲ្យកត់ សម្គាល់ និងប្រជាពលដ្ឋភាគច្រើនបានពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមផ្លូវផងដែរ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីសាធារណការ បានលើកឡើងថា យានដ្ឋានកែច្នៃរថយន្ដខុសច្បាប់ ជាដើមចមដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដើម្បីធានាសុវត្ថិភាពចរាចរណ៍ និងកុំឲ្យយានយន្ដកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវអនុវត្តចាប់ពីនេះតទៅ។

ជាការឆ្លើយតប អគ្គស្នងការដ្ឋាននគរបាល ក៏បានបញ្ជាទៅ ស្នងការរាជធានី-ខេត្ត ត្រូវសហការជាមួយ មន្ទីរសាធារណការ និងអ្នកពាក់ព័ន្ធមួយចំនួន ដើម្បីចុះពិនិត្យបង្ក្រាបទីតាំងកែច្នៃយានយន្ដខុសច្បាប់ ឲ្យអស់៕

To Top