ភ្នំពេញ : នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានដឹកនាំបញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់ ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួន ក្មេងពាលមិនស្គាល់ ប្រវត្តិសាស្រ្តខ្មែរ ឈ្មោះ ញ៉ែល ធារីណា ។ ខណៈពេលនេះ សមត្ថកិច្ច ជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កំពុង សាកសួរដេីម្បី ចាត់ការតាមនិតិវិធី ។ នេះបើយោងតាមការចេញផ្សាយរបស់ស្នងការនគរបាលខេត្តត្បូងឃ្មុំ។
គួរបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះ នៅក្នុង tik Tok ដោយនិយាយថា អង្គរវត្តមិនមែនជា របស់កម្ពុជាទេ ។ ការនិយាយបែបនេះ បង្ករអោយប្រជាពលរដ្ឋ កម្ពុជា ប្រតិកម្មទូទាំងប្រទេសតែម្ដង និងបានសំណូមពរអោយសមត្ថកិច្ច ចាត់ការ យុវជនរូបនេះ តាមច្បាប់ដោយមិនត្រូវលេីកលែងឡេីយ ៕



