ព័ត៌មានជាតិ

អោយលុយគេរត់ការ ធ្វើធំ ប្រយ័ត្នគេបោក!

សូមបងប្អូន ប្រយ័ត្នចាញ់បោកជនខិលខូច ដែលធានារត់ការធ្វើជាប៉ូលីសឬប៉េអ៉ឹម  ជាពិសេសក្នុងពេលកូវីដ១៩នេះ។

កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់ បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនោះ បានធានាជួយរត់ការអោយគាត់បានធ្វើធំជា ប៉ូលីសឬជាប៉េអឹម។

ក្រោយពីជននោះ បានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត  ហើយបង្ហើរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួប តាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។

ខ្ញុំបានណែនាំប្រាប់អោយប្អូន ទៅដាក់ពាក្យបណ្តឹង នៅក្រសួងមហាផ្ទៃ ប៉ូលីសខ័ណ្ឌ និងនៅស្ថាប័នពាក់ព័ន្ធ ដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះ យកមកផ្តន្ទារទោស  កុំអោយដើរបោកប្រាសពលរដ្ឋទៀត។

សូមបងប្អូន កុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង  តែបែរជាអោយគេបោកបានស្រួលម៉្លេះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។  កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់  ព្រោះអាចជួបរឿងបែបនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេកDuong Dara)

To Top