ព័ត៌មានជាតិ

ប្រមុខអង្គការសហប្រជាជាតិ ថ្កោលទោសការ វាយប្រហារទាំងឡាយណា សំដៅក្រុមអ្នកកាសែត

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញានេះ អ្នកនាំពាក្យរបស់ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើការថ្កោលទោសខ្លាំង ចំពោះការកើនឡើង នៃការវាយប្រហារប្រឆាំង នឹងក្រុមអ្នកសារព័ត៌មាន។

អ្នកនាំពាក្យដែលមានឈ្មោះថា លោក Stephane Dujarric នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបានបញ្ជាក់ថា លោកអគ្គលេខាធិការ មានការភ្ញាក់ផ្អើលចំពោះការបន្ត និងការកើនឡើង នៃការវាយប្រហារប្រឆាំង នឹងអ្នកសារព័ត៌មាន និងបុគ្គលិកសារព័ត៌មានទាំងឡាយ នៅជុំវិញពិភពលោក។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានសំដៅទៅលើការសម្លាប់ លោក Julio Valdivia Rodriguez នាពេលថ្មីៗនេះ គឺជាឧទាហរណ៍មួយទៀត នៃស្ថានភាពគ្រោះថ្នាក់ និងលំបាក ដែលអ្នកសារព័ត៌មានជាច្រើន ធ្វើការនៅទូទាំងពិភពលោក កំពុងជួបប្រទះ៕

ប្រែសម្រួល៖ស៊ុនលី

To Top