ព័ត៌មានជាតិ

គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ផ្ញើសារ ជូនពរអតិថិជន និងភាគីពាក់ព័ន្ធ ក្នុងឱកាសបុណ្យ កាន់បិណ្ឌនិងភ្ជុំបិណ្ឌ

នាឱកាស បុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នេះ គណៈគ្រប់គ្រង នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក សូមថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះភាគីពាក់ព័ន្ធ ទាំងអស់រួមមាន ភាគទុនិក ក្រុមប្រឹក្សាភិបាល បុគ្គលិក និយោជិតគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួម អនុវត្ដការងារប្រកបដោយ ការទទួលខុសត្រូវខ្ពស់ និងសូមអរគុណ ចំពោះអតិថិជនទាំងអស់ ដែលតែងតែគាំទ្រផលិតផល និងសេវារបស់ប្រាសាក់ ពិសេសសូមគោរពថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរដែនដី ដែលតែងតែគាំទ្រ ប្រតិបត្តិការរបស់ប្រាសាក់។

ទន្ទឹមគ្នានេះ សូមចូលរួមប្រារព្ធ ពិធីបុណ្យសាសនាដ៏ធំនេះ ប្រកបដោយការទទួលខុសត្រូវ ស្របតាម វិធានការសុវត្ថិភាពសុខភាព ដើម្បីបង្ការការឆ្លងជំងឺកូវីដ-១៩ នៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងសេចក្ដីណែនាំ របស់ក្រសួងធម្មការ និងសាសនា និងសូមឱ្យការ ធ្វើដំណើរកំសាន្តជិតឆ្ងាយ របស់លោកអ្នក ប្រកបតែសុខសុវត្ថិភាព។

សូមអនុមោទនាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤! ក្នុងនាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក គណៈគ្រប់គ្រងប្រាសាក់ សូមគោរពជូនពរចំពោះ សម្ដេច ទ្រង់ ឯកឧត្ដម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី នាងកញ្ញា ព្រមទាំងក្រុមគ្រួសារ ជួបប្រទះតែបវរសួស្ដី សិរីមង្គល វិបុលសុខ សុភមង្គល និងរីកចម្រើនជាមួយគ្នា ជានិច្ចនិរន្តរ៍ និងសមប្រកបតែនឹងពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top